ប្លុក

វែលខម​ ហ្វាយនែន ខេមបូឌា រីកចម្រើន និងបង្កើតសកម្មភាពដើម្បីបង្កើនទំនួលខុសត្រូវសង្គម

លើសពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

សិក្ខាសាលាប្រចាំឆ្នាំ ២០១៩

សិក្ខាសាលាប្រចាំឆ្នាំ ២០១៩ របស់យើង បានប្រារព្ធឡើងនៅកន្លែងជួបជុំមួយដ៏អស្ចារ្យនៅក្នុងខេត្តសៀមរាប។ សិក្ខាសាលានេះធ្វើឡើងនៅខេត្តសៀមរាប (ប្រាសាទអង្គរវត្ត) នៅថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០១៩ ហើយមានបុគ្គលិកចំនួន ១៨០ នាក់បានចូលរួម។ គោលបំណងសំខាន់នៃសិក្ខាសាលាប្រចាំឆ្នាំរបស់យើងនេះ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក រក្សាបាននូវកំណើនខ្ពស់បើប្រៀបធៀបទៅនឹងឆ្នាំមុន ទោះបីមានការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេសកម្ពុជាយើងក៏ដោយ។ លើសពីនេះទៅទៀត គឺផ្តល់សម្រាប់ការខិតខំប្រឹងប្រែងរបស់និយោជិករបស់យើង និងការទទួលបាននូវលទ្ធផលដ៏អស្ចារ្យនៅឆ្នាំ ២០១៩ ។