ប្រវត្តិអតិថិជន

ការជួយម្ចាស់អាជីវកម្មខ្នាតតូចឱ្យឈានដល់គោលដៅរបស់ពួកគេគឺជារឿងសំខាន់បំផុតដែលយើងធ្វើ។

អ្នកស្រី ពុំ អាន គឺជាកសិករម្នាក់ដែលរស់នៅភូមិកំពង់ស្វាយ ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ អ្នកស្រីដាំដុះដំណាំបន្លែជាច្រើនប្រភេទ ហើយជាពិសេសគឺដំណាំត្រសក់។ គាត់លក់បន្លែទៅ អោយអតិថិជនរបស់គាត់ជាញឹកញាប់។ គាត់ប្រើប្រាស់ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ចំនួនពីរលើក ដើម្បីទិញគ្រាប់ពូជ និងជី។ គាត់អាចរកចំណូលបានច្រើនពីដំណាំបន្លែរបស់គាត់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយគាត់មានភាពរីករាយជាខ្លាំងក្នុងអាជីវកម្ម និងជីវភាពរស់នៅរបស់គាត់។
លោកស្រី ឡាញ់ វន្នី និងស្វាមីរបស់លោកស្រី គឺលោក អ៊ុន ណាត ទទួលបានឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់នៅឯភូមិព្រៃខ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពួកគាត់និយាយថា បច្ចុប្បន្នការទទួលបាននូវសេវាកម្មឥណទាន គឺមានភាពងាយស្រួលជាងកាលពីមុនខ្លាំងណាស់ ជាពិសេសគឺការទទួលនូវសេវាកម្មឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក គឺពិតជាលឿនរហ័សទាន់ចិត្ត និងប្រកបដោយទំនុកចិត្តខ្ពស់ផងដែរ។
អតិថិជនម្នាក់គឺអ្នកស្រី នៅ សុផាត មានមុខរបរជាអ្នកធ្វើឥដ្ឋលក់នៅក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលអ្នកស្រីបានប្រើប្រាស់ប្រាក់កម្ចីចំនួន ៦វគ្គ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ចាប់តាំងពីឆ្នាំ២០១៥។ ដោយមានតំរូវការពីអតិថិជនជាច្រើន អ្នកស្រី នៅ សុផាត បានធ្វើការស្នើរសុំប្រាក់កម្ចីបន្ថែមដើម្បីទទួលបាននូវម៉ាស៊ីនផលិតឥដ្ឋថ្មីមួយសម្រាប់បង្កើននូវផលិតកម្មនៃការផលិតឥដ្ឋរបស់ខ្លួនអោយបានច្រើនជាងមុន អ្នកស្រី និង គ្រួសារមានការរីករាយចំពោះ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ដែលបានផ្ដល់នូវសេវាឥណទាន ប្រកបដោយភាពញញឹម រួសរាយរាក់ទាក់ សេវាកម្មរហ័សទាន់ចិត្ត និងការយកចិត្តទុកដាក់ផ្ទាល់ពីមន្រ្តីឥណទានរបស់គ្រឺស្ថាន។ ក្រោយទទួលបានប្រាក់កម្ចី អ្នកស្រីអាចពង្រីកអាជីវកម្ម របស់ខ្លួនបានច្រើនតាមតំរូវការ និងរកចំណូលសំរាប់គ្រួសារកាន់តែច្រើន។ ប្រាក់កម្ចីនេះបានធ្វើអោយជីវភាពគ្រួសាររបស់អ្នកស្រី នៅ សុផាត កាន់តែល្អប្រសើរ។
លោក ស៊ុំ វណ្ណា និង ភរិយា មានកូនប្រុសស្រី ៣នាក់ បច្ចុប្បន្នពួកគាត់ប្រកបមុខរបរជាអ្នកដាំបន្លែលក់ក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយការផ្គត់ផ្គង់បន្លែទៅទីផ្សារមានការកើនឡើង អតិថិជនក៏បានសម្រេចចិត្តស្នើរសុំនូវឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ដើម្បីទិញដី បន្ថែមសំរាប់ដាំដំណាំស្ពៃអោយទទួលបាននូវទិន្នផលច្រើនជាងមុនថែមទៀត។ក្រោយពីទទួលបានឥណទានយកទៅប្រើប្រាស់ហើយ លោក ស៊ុំ វណ្ណា និងគ្រួសាររបស់គាត់មានការសប្បាយរីករាយណាស់ ដោយពួកគាត់ទទួលបាននូវទំហំដីធំជាងមុន ក៏ដូចជាទទួលបាននូវចំណូលកាន់តែច្រើន ដែលធ្វើ អោយគ្រួសារទាំងមូលមានជីវភាពរស់នៅល្អប្រសើរថែមទៀត។ លោក ស៊ុំ វណ្ណា មានការពេញចិត្តចំពោះសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន(ខេមបូឌា) ម.ក ដែលជាដៃគូដ៏ប្រសើរបំផុតក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករគ្រប់រូប។
លោកសេង ស៊ីណា មានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងការចម្អិនម្ហូបក្នុងកម្មវិធីពិសេសៗដូចជា អាពាហ៍ពិពាហ៍​ ពិធីជប់លៀង និងពិធីផ្សេងៗជាច្រើនទៀត។ លោក សេង ស៊ីណា និងភរិយារបស់គាត់ គឺលោកស្រី មាន វណ្ណរី ជាចុងភៅ រស់នៅភូមិស្ដៅកន្លែង ២ ឃុំដីឥដ្ឋ​ ​ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ដើម្បីពង្រីកអាជីវកម្មអោយកាន់តែប្រសើរឡើងថែមទៀត​ ពួកគាត់តែងតែប្រើប្រាស់សេវាកម្មឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក។ បច្ចុប្បន្ន គាត់មានអតិថិជនយ៉ាងច្រើន ហើយចំណូលរបស់គាត់ក៏ទទួលបានកាន់តែច្រើនផង ដែរ។
លោក ស៊ុន សុវឌ្ឍា រស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាល់កោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គាត់មានជំនាញផ្នែកជួសជុលម៉ូតូ ហើយគាត់បានប្រកបមុខរបរនេះអស់រយៈពេល ៥ឆ្នាំមកហើយ។ គាត់មានប្រសាសន៍ថា បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក មានភាពរួសរាយ និងគួរអោយមានទំនុកចិត្តខ្ពស់ ដែលជាហេតុផលធ្វើអោយគាត់សម្រេចចិត្តជ្រើសរើសយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក នេះក្នុងការប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុ។
លោកស្រី ឆែម ស្រីម៉ន់ និងស្វាមីរបស់អ្នកស្រី គឺលោក ជួន សុភាព ជាប្រជាពលរដ្ឋរស់នៅភូមិ ព្រៃខ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលពួកគាត់បានប្រើប្រាស់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ចំនួន ៥វគ្គចាប់តាំងពីឆ្នាំ ២០១៥។ ពួកគាត់បានសម្តែងការអរគុណជាខ្លាំងចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ដែលជានិច្ចជាកាលតែងតែផ្តល់សេវាកម្មយ៉ាងល្អជូនពួកគាត់កន្លងមក។
លោក ជា ម៉េត និងលោកស្រី ចាន់ សារុន ដែលមានទីលំនៅក្នុង ភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ប្រកបមុខរបរជាអ្នកលក់កូនមាន់នៅក្នុងភូមិក្នុងទ្រង់ទ្រាយតូចទៅតាមដើមទុនដែលខ្លួនមាន។ ក្រោយមក គ្រួសាររបស់ពួកគាត់បានទទួលប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់យ៉ាងមានភាពជឿជាក់ ហើយក៏មានការរីកចម្រើនរហូតទទួលបាននូវមុខរបរមួយដ៏ជោគជ័យ។ បច្ចុប្បន្ន អាជីវកម្មរបស់ពួកគាត់មានអតិថិជនយ៉ាងច្រើន ទាំងនៅក្នុងភូមិ និងតាមតំបន់មួយចំនួន ដោយមានទាំងអតិថិជនបោះដុំ និងលក់រាយផងដែរ។ ដូច្នេះ កម្ចីនេះបានធ្វើ អោយជីវភាពរបស់ពួកគាត់កាន់តែប្រសើរ និងមានភាពទុកចិត្តលើអាជីវកម្មរបស់ខ្លួនជាមួយដៃគូដ៏ល្អ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក។
លោក ឈិន ចក់ ជាជាងដែកម្នាក់ និងភរិយារបស់លោក គឺលោកស្រី ហេង ចាន់ថៃ ដែលជាកម្មការនីម្នាក់ធ្វើការនៅរោងចក្រមួយកន្លែងស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពួកគាត់បានសំរេចចិត្តស្នើសុំឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក សំរាប់ទិញម៉ូតូថ្មីដើម្បីសំរួលដល់ការធ្វើដំណើរទៅកន្លែងធ្វើការ។ ពួកគាត់មិនមានការព្រួយបារម្ភនោះទេចំពោះការបង់ប្រាក់សងត្រឡប់ប្រចាំខែ ដោយសារពួកគាត់ទទួលបាននូវសេវាកម្មហិរញ្ញវត្ថុដ៏សមស្របមួយពីគ្រឹះស្ថាន។