អំពីគ្រឹះស្ថាន

វែលខម ហ្វាយនែន ខេមបូឌាផ្តល់ជូននូវឥណទានមិនមានទ្រព្យបញ្ចាំ និងមានបញ្ចាំដែលត្រូវនឹងតម្រូវការនិងគោលដៅរបស់ទីផ្សារកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម​ ហ្វាយនែន (ខេមបូឌា) ម.ក គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០០៨ ហើយគ្រឹះស្ថានគឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Welcome Financial Group ដែលមានទីតាំងអាជីវកម្មរបស់ខ្លួនស្ថិតនៅប្រទេសកូរ៉េ។

Welcome Financial Group បានបង្កើតឡើងនូវ​ក្រុមហ៊ុន Welcome Credit Corp នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០២។ នៅក្នុងខែឧសភា ឆ្នាំ២០១៤ Welcome Financial Group បានបង្កើតធនាគារ Welcome Saving Bank និងបុត្រសម្ព័ន្ធរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន។ នៅក្នុងខែមេសា ឆ្នាំ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម​ ហ្វាយនែន (ខេមបូឌា) ម.ក ត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នា និងការទិញយកគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គ្រីន សេនត្រល ម៉ាយក្រូហ្វាយនែន អិលធីឌី ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ Welcome Financial Group។ ទន្ទឹមនឹងនោះក៏មានក្រុមហ៊ុនបុត្រសម្ព៏ន្ធដ៏ទៃផ្សេងទៀតផងដែរ ដូចជានៅប្រទេសឡាវ និងមីយ៉ាន់ម៉ា ជាដើម។

ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅក្នុងប្រទេសកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម​ ហ្វាយនែន (ខេមបូឌា) ម.ក ផ្តល់ជូននូវសេវាកម្មឥណទានប្រកបដោយគុណភាពដល់ប្រជាជនទូទៅនៅក្នុងប្រទេសកម្ពុជាទាំងនៅទីក្រុង និងជនបទ ដែលពួកគាត់ត្រូវការដើមទុនដើម្បីបង្កើតអាជីវកម្មថ្មី ឬពង្រីកអាជីវកម្មដែលមានស្រាប់ ក៏ដូចជាគោលបំណងចាំបាច់ផ្សេងៗទៀតក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ ឬដើម្បីដោះស្រាយករណីបន្ទាន់ណាមួយរបស់ពួកគាត់។ ដោយផ្អែកលើការខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ការកើនឡើងនៃចំនួនការគាំទ្ររបស់អតិថិជន និងការកើនឡើងនៃចំនួនប្រជាជននៅប្រទេសកម្ពុជា យើងនឹងបន្តពង្រីកតំបន់ប្រតិបត្តិការគោលដៅដោយបង្កើតនូវសាខាថ្មីៗបន្ថែមទៀតដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងអស់ក្នុងការទទួលបានសេវាកម្មឥណទានរបស់យើង។