វែលខម ហ្វាយនែន សូមស្វាគមន៍!

ការស្នើសុំឥណទានងាយៗ
​​​​សម្រាប់ភាពងាយស្រួល និងការពេញចិត្តរបស់លោកអ្នក ស្វែងយល់បន្ថែម

  • អំពី វែលខម ហ្វាយនែន?
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម​ ហ្វាយនែន (ខេមបូឌា) ម.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វែលខម ហ្វាយនែនស្យលគ្រុបនៅប្រទេសកូរ៉េ។ យើងក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតផងដែរ ដូចជានៅក្នុងប្រទេសហ្វីលីពីន ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា។

    យើងកំពុងផ្តល់ជំនួយហិរញ្ញវត្ថុដែលមានការប្រកួតប្រជែងជាមួយនឹងផលិតផលឥណទានដែលមានទ្រព្យបញ្ចាំ និងមិនមានទ្រព្យបញ្ចាំ។

    យើងលះបង់ និងផ្តោតទៅលើការជួយប្រជាជនកម្ពុជា ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ពួកគេអោយកាន់តែប្រសើរឡើង និងលើកកម្ពស់ការផ្តល់ប្រាក់កម្ចីនៅតាមសហគមន៍ ដោយមានការគាំទ្រពីបណ្តាសាខាទាំងឡាយរបស់យើង ដែលកំពុងកើនឡើងនៅទូទាំងប្រទេសកម្ពុជា។

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ខិតខំបង្ហាញពីវប្បធម៌ច្នៃប្រឌិតថ្មី និងប្រកបដោយបច្ចេកវិទ្យារបស់ប្រទេសកូរ៉េ ដើម្បីជាថ្នូរនឹងបដិសណ្ឋារកិច្ចដ៏កក់ ក្តៅរបស់ប្រជាជនកម្ពុជា ជាមួយនឹងការបំពេញគោលបំណងរបស់យើងក្នុងការកែលំអរជីវភាពរស់នៅរបស់អតិថិជនយើង។